សារលិខិតសាកលវិទ្យាធិការ

presidentសន្ទុះនៃកំណើនសេដ្ឋកិច្ចនៅកម្ពុជា និង ការរីកចម្រើនលើគ្រប់វិស័យឆ្លុះបញ្ចាំងពីកិច្ចខិតខំ ប្រឹងប្រែង នៃរាជរដ្ឋាភិបាលដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តី ជាមគ្គុទេស ដ៏ឆ្នើមនៃ ការកសាងសន្តិភាព ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និង​ ការធ្វើសមាហរណកម្មជាតិ​ តំបន់​ និង សកលលោក​ជាពិសេស គឺការដឹកនាំដំណើរ​ឆ្ពោះ​ ទៅ​បង្កើតសហគមន៍​ អា​ស៊ាន​នា ឆ្នាំ២០១៥ ខាងមុខនេះ​​។

ស្ថិតក្នុងបរិបទនេះ​កម្លាំងផលិតផល គ្រប់វិស័យ​ដែលទ្រទ្រង់ ដំណើរការអភិវឌ្ឍន៍ សេដ្ឋកិច្ច​សង្គម​ និង​វប្បធម៌ ​ក៏​ដូចជា ការអភិវឌ្ឍប្រទេសជាតិ ទាំងមូលត្រូវពង្រឹង​ និងលើកកម្ពស់គុណសម្បត្តិ ប្រកួតប្រជែងកម្រិត​ជាតិ ​​ឆ្ពោះទៅ​កម្រិតតំបន់​និងសាកលភាវូបនីយកម្ម ទើបធានាបាននិរន្តរភាព ​និង​ឧត្តមភាព នៃការប្រកួតប្រជែង​។

វិស័យអប់រំឧត្តមសិក្សាបានដើរតួនាទី​ជាគន្លឹះ នៃការអភិវឌ្ឍលើ គ្រប់វិស័យនោះគឺ ការផលិតមូល ធនមនុស្ស​ ដែល​ត្រូវការ ចាំបាច់ដើម្បីចូលរួម គ្រប់សកម្មភាព​ និង​ដំណើរការនៃការកសាងអភិវឌ្ឍន៍ ប្រទេសជាតិ​។​ ក្នុងន័យ​នេះ ការបណ្តុះបណ្តាល​ និង​ការអភិវឌ្ឍធនធានមនុស្ស នៅសាកលវិទ្យាល័យបៀលប្រាយ​ គឺផ្តោត​ជាចម្បងលើក្របខណ្ឌគុណ​​វុឌ្ឍិជាតិ ​និងតំបន់​ដើម្បីឲ្យនិស្សិត ទទួលបានចំណេះដឹង​ និង​សមត្ថភាពឆ្លើយតប ​តម្រូវការជាតិ​ និង​តំបន់​ពិសេសចាប់​ពី ឆ្នាំ២០១៥ ។

ក្តីរំពឹងចង់បាន នៃសាកលវិទ្យាល័យបៀលប្រាយ គឺជាគ្រឹះស្ថានអប់រំដែលធំបំផុត និងនាំមុខគេនៅក្នុងប្រទេស​ និង តំបន់ដែលត្រូវបាន ឆ្លុះបញ្ចាំង តាមចក្ខុវិស័យ នៃការបណ្តុះបណ្តាលធនធានមនុស្ស ប្រកបដោយគុណវុឌ្ឍិ និងសមត្ថភាពខ្ពស់​ ហើយត្រូវបានវាស់វែង ក្នុងរយៈពេល១២ឆ្នាំ កន្លងទៅនេះ​គឺពាក់កណ្តាលនៃ ការសម្រេចផែនការយុទ្ធសាស្រ្ត​អភិវឌ្ឍ​ន៍​សាកល- វិទ្យាល័យ រយៈពេល២០ឆ្នាំ​ដោយសម្រេចបាននូវវិសាលភាព នៃការបណ្តុះបណ្តាលគ្របដណ្តប់ ​លើផ្ទៃប្រទេស​ និង​មានអ្នក សិក្សាជាង៥ម៉ឺននាក់បាននឹងកំពុងទទួល ការបណ្តុះបណ្តាល​លើវិស័យ និងជំនាញជាច្រើន​ ចាប់ពីកម្រិត​បរិញ្ញាបត្ររង បរិញ្ញា- បត្រ បរិញ្ញាបត្រជាន់ខ្ពស់​និងកម្រិតបណ្ឌិត​។

ក្តីរំពឹងរបស់យើងគឺជាបំណងប្រាថ្នា ដែលបានក្លាយទៅជាឆន្ទៈ និងការប្តេជ្ញាចិត្តមានអត្ថន័យជា គោលដៅយុទ្ធសាស្រ្ត​​​ដែល ក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំសាកលវិទ្យាល័យ ទាំងអស់ចាត់ទុកជាភារកិច្ចចម្បង និងអាទិភាពក្នុង​ការ​ផ្តល់​ចំណេះ ដឹង​ជំនាញ និងបទពិសោធន៍ដល់ និស្សិតទាំងអស់​និងប្រែក្លាយសមត្ថភាព ទាំងនេះទៅជាគំនិតច្នៃ​ប្រឌិត​នវានុវត្តភាព ​ទំនួល ខុសត្រូវចំពោះសង្គម ​សហគមន៍​ អភិរក្ស អភិវឌ្ឍន៍ និង​ ការការពារបរិស្ថានជាតិ​ដែលនឹង​ផ្តល់​ប្រយោជន៍ដល់សង្គម​និង​ប្រទេសជាតិទាំងមូល​។

ក្តីរំពឹងនេះបានជំរុញឳ្យយើងបង្កើតនូវវប្បធម៌នៃការវិវត្តន៍ឥតឈប់ឈរពិសេស គឺការបន្តរនិរន្តភាព នៃការវិនិយោគលើ សម្ភាររូបវន្តបម្រើ ឲ្យសកម្មភាពបណ្តុះបណ្តាល​ និង សិក្សាស្រាវជ្រាវនៅ តាមសាខាខេត្ត-រាជធានីទាំងអស់​ ការអភិវឌ្ឍកម្ម​វិធី សិក្សាថ្មីៗ​ ឆ្លើយតបនឹងផ្លាស់ប្តូរ នៃការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច​ ការបណ្តុះបណ្តាលពង្រឹង​សមត្ថភាព​ សាស្រ្តាចារ្យ និង​បុគ្គលិក គ្រប់លំដាប់ថ្នាក់​ទំនាក់ទំនង​និងកិច្ចសហប្រតិបត្តិការ ជាមួយដៃគូ​អន្តរជាតិ​ពិសេសប្រទេស​ក្នុងតំបន់ ធ្វើការ​បណ្តុះ បណ្តាលរួមគ្នា​ផ្លាស់ប្តូរបទពិសោធន៍បុគ្គលិក​សាស្រ្តាចារ្យ​និស្សិត​ និង កិច្ច​សហប្រតិបត្តិការ​លើ​គម្រោងស្រាវជ្រាវនិងអភិវឌ្ឍ​ដែលលើកទឹកចិត្តដល់សាស្រ្តាចារ្យ​បុគ្គលិក ​និង និស្សិត​ចូលរួម​ក្នុងសកម្មភាពអភិវឌ្ឍ​ន៍ សហគមន៍ជាតិ​និងអន្តរជាតិ ​។

ក្តីរំពឹងដែលយើងជឿជាក់នៅពេលនេះគឺ ផ្តល់នូវអ្វីដែលអង្គភាពរដ្ឋ​អង្គភាពឯកជន ​សហគ្រាសឧស្សាហកម្ម​អង្គការមិន មែនរដ្ឋាភិបាល​សហគមន៍​ និង ទីផ្សារពលកម្មកំពុងមានតម្រូវការនោះគឺមូលធនមនុស្សដែលធានាផលិត​ភាព​ និង​និរន្តរភាព នៃការរីកលូតលាស់​និងភាពជោគជ័យដែលស្ថាប័នទាំងនេះកំពុងស្វែងរក​។

ក្តីរំពឹងដែលយើងចង់ឃើញ​ការសម្រេចចិត្តរបស់ប្អូនៗ​សិស្សានុសិស្ស​ និង អ្នកសិក្សាទាំងអស់ជ្រើសរើស​សាកល​វិទ្យា​ល័យ បៀលប្រាយ នៅថ្ងៃនេះ​គឺជាការចាប់ផ្តើមបើកទំព័រជីវិតថ្មីក្នុងការសិក្សាអប់រំ​ដែលបណ្តុះសមត្ថភាព​គំនិត​ច្នៃប្រឌិត ​គំនិត នវានុវត្តន៍​និងឳកាសនៃការចូលរួមដែលនឹងឆ្លើយតបបានទៅនឹងការផ្លាស់ប្តូរ​ និង ការវិវឌ្ឍ​នាយុគសម័យសមាហរណកម្ម​និងសាកល ភាវូបនីយកម្ម​។

សាកលវិទ្យាល័យបៀលប្រាយរងចាំស្វាគមន៍ប្អូនៗ សិស្សានុសិស្ស និង អ្នកសិក្សាទាំងអស់ដោយក្តីរីករាយ ​និង​ ភាព​​កក់ក្តៅ ជាទីបំផុត។

                           សាកលវិទ្យាធិការ

                                                                                                                   ឌៀប សីហា

Advertisements